Skip to main content

ប្រវត្តិសាលា




អនុវិទ្យាល័យកសាងឡើងនៅឆ្នាំ ១៩៦០ មានឈ្មោះថាៈ សាលាបឋមសិក្សាចាក់អង្រែក្រោម  ដែលមានទីតាំង ស្ថិតនៅក្នុងឃុំ ចាក់អង្រែក្រោម  ស្រុក កណ្តាលស្ទឹង  ខេត្តកណ្តាល មានអគារសិក្សាចំនួន ២ ខ្នង មាន ១៤ បន្ទប់  
សម័យប៉ុលពត សាលានេះ ក្លាយជាឃ្លាំងសម្ភារ និង ឃ្លាំងសម្រាប់ដាក់ជី 
-    ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាលាបានបើកទ្វារទទួលឱ្យកូនចៅប្រជាជន ចូលរៀនចាប់ពីខែ មីនា ឆ្នាំ១៩៧៩ មានឈ្មោះថាសាលាកម្រិតសិក្សាចាក់អង្រែភូមិ ២ គ្រប់គ្រងដោយលោក សា  លនជានាយកសាលា ។
-    ចាប់ពីឆ្នាំសិក្សា ១៩៨៤ -៨៥    សាលានេះបានបែងចែកជាពីរគឺ  អនុវិទ្យាល័យចាក់អង្រែ  និង បឋមសិក្សា ចាក់អង្រែភូមិ ២  និង មានគណៈគ្រប់គ្រងពីរដាច់ដោយឡែកពីគ្នា  
-    នៅឆ្នាំសិក្សា ២០០៦-០៧ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឧបត្ថម្ភអគារសិក្សាមួយខ្នងមាន ១៦ បន្ទប់  ហើយបានប្តូរឈ្មោះមកជា អនុវិទ្យាល័យហ៊ុនសែន ចាក់អង្រែ 
-    នៅឆ្នាំ ២០១០ អង្គការ JICA ជួយអគារ ១ខ្នង ២០ បន្ទប់ ដលផ្នែកបឋមសិក្សា
-    នៅឆ្នាំសិក្សា ២០១២-២០១៣ សាលាបានពង្រីកពីអនុវិទ្យាល័យហ៊ុនសែនចាក់អង្រែទៅជាវិទ្យាល័យហ៊ុនសែន   ចាក់អង្រែ តាមប្រកាសលេខ ២៨៤១ អយក.ប្រក របស់ក្រសួងអប់រំយុវជននិងកីឡា ចុះថៃទី ០៦ ខែកក្កដា ឆ្នាំ២០១២។

Comments

Popular posts from this blog

ដំណើរការប្រឡងតេស្តសមត្ថភាពថ្នាក់ទី៧ ៨ ៩ ខែមករា ថ្ងៃចន្ទ ១១ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០

សេចក្ដីណែនាំ ស្ដីពី ការ​គ្រប់គ្រង​គ្រូបង្រៀន

សេចក្ដីណែនាំ ស្ដីពី ការ​គ្រប់គ្រង​គ្រូបង្រៀន

ដំណើរការចូលរៀនថ្ងៃដំបូងដំណាក់កាលទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី9 និងទី12 នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ